Malavika Ravi

ប្រធានគ្របគ្រងកម្មវីធីពន្លឿនអាជីវកម្មនិងការវិនិយោគ

ម៉ាឡាវីកា រាវី (Malavika Ravi) គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុអភិវឌ្ឍន៍ ដែលមានបទពិសោធន៍នៅចំណុចប្រសព្វរវាងការវិនិយោគដែលមានផលប៉ះពាល់សង្គម សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិស័យអនាម័យ និងទឹកស្អាត (WASH)។

នាងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មនៅដំណាក់កាលចាប់ផ្តើម និងកំពុងរីកចម្រើន ជាពិសេសក្នុងការជួយពួកគេដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការទទួលបានហិរញ្ញប្បទាន ការរៀបចំថវិកាវិនិយោគ និងការកសាងអង្គភាពអាជីវកម្មចាប់ពីដំណាក់កាលដំបូង។ នាងមានបទពិសោធន៍ការងារនៅក្នុងវិស័យពន្លឿនអាជីវកម្ម ការវិនិយោគឯកជន និងការប្រឹក្សាយោបល់។

នៅពេលទំនេរ ម៉ាឡាវីកា ចូលចិត្តសាកល្បងហែលទឹកចម្ងាយឆ្ងាយ និងអានប្រលោមលោកបែបអក្សរសិល្ប៍។

Subscribe to our newsletter