ចាប់យកឱកាសដើម្បីពន្លឿនអាជីវកម្មអនាម័យរបស់អ្នកជាមួយនឹងការបង្វឹកគំរូអាជីវកម្ម ការទំនាក់ទំនងជាមួយវិនិយោគិនសកល និងការណែនាំសាជីវកម្មពីថ្នាក់ដឹកនាំពីវិស័យអនាម័យ។
Toilet Board Coalition កំពុងជំរុញដំណោះស្រាយអាជីវកម្ម ដើម្បីដោះស្រាយវិបត្តិអនាម័យតាមរយៈកម្មវិធីពន្លឿនអាជីវកម្មដ៏ឈានមុខនៅក្នុងវិស័យអនាម័យ។ កម្មវិធីនឹងផ្គូរផ្គងសហគ្រិនជាមួយនឹងថ្នាក់នាំក្រុមហ៊ុនធំៗ និងវិនិយោគិនអន្តរជាតិ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី6 (SDG6) – ការរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពអនាម័យ នៅឆ្នាំ 2030។ កម្មវិធីពន្លឿនអាជីវកម្ម នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដែលមានជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង និងខ្មែរ។
កម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition បានចាប់ផ្តើម វគ្គសម្រាប់ឆ្នាំ 2026 នៅកម្ពុជា ដែលផ្តល់ជូនជាភាសាខ្មែរ!
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការគាំទ្រដល់ Toilet Board Coalition ក្នុងការនាំយកកម្មវិធីពន្លឿនអាជីវកម្មរបស់ខ្លួនមកប្រទេសកម្ពុជា ដើម្បីដោះស្រាយវិបត្តិអនាម័យក្នុងតំបន់។ ជាលើកដំបូងដែលកម្មវិធីពន្លឿនអាជីវកម្មនេះ នឹងផ្តល់ការគាំទ្រដល់អាជីវករជាភាសាខ្មែរក្នុងវិស័យអនាម័យ ដើម្បីផ្តល់សេវាដល់សហគមន៍ដែលមានចំណូលទាប។
សម្រាប់ក្រុម Cohort ឆ្នាំ ២០២៧ កម្មវិធី Accelerator នឹងត្រូវផ្តល់ជូនជាភាសាអង់គ្លេស និងភាសាបារាំង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតេឡេក្រាម +855 78 616 061
ការដាក់ពាក្យនឹងបិទនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។
សូមមើលតារាងកាលវិភាគកម្មវិធី នៅទីនេះ
ទទួលបានអត្ថប្រយោជន៍ពីវគ្គមួយទល់មួយប្រចាំសប្តាហ៍ជាមួយនឹងគ្រូបង្វឹកក្រុម Toilet Board Coalition ដែលខិតខំប្រឹងប្រែងដើម្បីណែនាំអ្នកក្នុងការកែលម្អគំរូអាជីវកម្មរបស់អ្នក គ្របដណ្តប់លើសេដ្ឋកិច្ចឯកតា ការកំណត់ចំណុចសំខាន់ជាយុទ្ធសាស្រ្ត និងការត្រៀមខ្លួនក្នុងការវិនិយោគ។
ពេញមួយកម្មវិធី អ្នកនឹងទទួលបានការណែនាំតាមតម្រូវការពីអ្នកជំនាញរបស់យើង។ ជំនួយនេះនឹងជួយអ្នកក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនៃការបណ្តាក់ទុនរបស់អ្នកទៅកាន់បណ្តាញវិនិយោគិនដ៏ទូលំទូលាយរបស់យើងតាមរយៈព្រឹត្តិការណ៍និម្មិតប្រចាំត្រីមាស – វេទិកាវិនិយោគិន។
សូមចំណាំថា Toilet Board Coalition ខ្លួនឯងមិនធ្វើការវិនិយោគដោយផ្ទាល់នៅក្នុងអាជីវកម្មទេ។
កម្មវិធីពន្លឿន កំពុងស្វែងរកសហគ្រាសដែលមានលក្ខណៈសម្បត្តិដូច:

ហើយបម្រើដល់អតិថិជនមានចំណូលទាបនៅប្រទេសកម្ពុជា

ហើយផ្តោតសំខាន់ទៅលើតំរូវការរបស់អតិថិជននៅវិស័យអនាម័យ

ដែលផលិតផលនោះប្រកបដោយគំនិតច្នៃប្រឌិត អាចធ្វើតាមបាន និងបានសាកល្បងប្រើរួចហើយ
ក្រុមរបស់យើងបានឆ្លើយសំណួរជាមូលដ្ឋាន និងញឹកញាប់បំផុតរបស់អ្នកជុំវិញកម្មវិធីបង្កើនល្បឿន។ ពិនិត្យ FAQs! 👇
ប្រសិនបើអ្នកមានសំណួរបន្ថែម សូមចូលរួមជាមួយសហគមន៍ WhatsApp របស់យើងសម្រាប់អ្នកជំនាញផ្នែកអនាម័យ ហើយសួរក្រុមរបស់យើង!