ចាប់យកឱកាសដើម្បីពន្លឿនអាជីវកម្មអនាម័យរបស់អ្នកជាមួយនឹងការបង្វឹកគំរូអាជីវកម្ម ការទំនាក់ទំនងជាមួយវិនិយោគិនសកល និងការណែនាំសាជីវកម្មពីថ្នាក់ដឹកនាំពីវិស័យអនាម័យ។
Toilet Board Coalition កំពុងជំរុញដំណោះស្រាយអាជីវកម្ម ដើម្បីដោះស្រាយវិបត្តិអនាម័យតាមរយៈកម្មវិធីពន្លឿនអាជីវកម្មដ៏ឈានមុខនៅក្នុងវិស័យអនាម័យ។ កម្មវិធីនឹងផ្គូរផ្គងសហគ្រិនជាមួយនឹងថ្នាក់នាំក្រុមហ៊ុនធំៗ និងវិនិយោគិនអន្តរជាតិ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី6 (SDG6) – ការរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពអនាម័យ នៅឆ្នាំ 2030។ កម្មវិធីពន្លឿនអាជីវកម្ម នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដែលមានជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង និងខ្មែរ។
កម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition បានចាប់ផ្តើម វគ្គសម្រាប់ឆ្នាំ 2026 នៅកម្ពុជា ដែលផ្តល់ជូនជាភាសាខ្មែរ!
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការគាំទ្រដល់ Toilet Board Coalition ក្នុងការនាំយកកម្មវិធីពន្លឿនអាជីវកម្មរបស់ខ្លួនមកប្រទេសកម្ពុជា ដើម្បីដោះស្រាយវិបត្តិអនាម័យក្នុងតំបន់។ ជាលើកដំបូងដែលកម្មវិធីពន្លឿនអាជីវកម្មនេះ នឹងផ្តល់ការគាំទ្រដល់អាជីវករជាភាសាខ្មែរក្នុងវិស័យអនាម័យ ដើម្បីផ្តល់សេវាដល់សហគមន៍ដែលមានចំណូលទាប។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ ឬតេឡេក្រាម +855 78 616 061
ការដាក់ពាក្យនឹងបិទនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។
សូមមើលតារាងកាលវិភាគកម្មវិធី នៅទីនេះ
“កម្មវិធីពន្លឿនអាជីវកម្ម របស់ Toilet Board Coalition គឺជាដំណើរដ៏អស្ចារ្យសម្រាប់ សូឌ្រេនដែលមិនត្រឹមតែផ្តល់ជាការប្រឹក្សាយោបល់ និងធនធាននោះទេ ថែមទាំងបង្កើតបណ្តាញមេដឹកនាំស្រ្តីដ៏រឹងមាំ ជាច្រើនក្នុងវិស័យបច្ចេកវិទ្យាអាកាសធាតុ។ ទាំងនេះ វាបានជួយជម្រុញទឹកចិត្តយើងក្នុងការពង្រឹងផលជះវិជ្ជាមាន និងការពង្រីកដំណោះស្រាយសម្អាតទឹកកង្វក់ប្រកបដោយចីរភាព ដោយមានការជឿជាក់ និងការសហការល្អប្រសើរជាងមុន។”
“កម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition គឺប្រៀបបាននឹងប្រអប់ឧបករណ៍អាជីវកម្មសម្រាប់យើង។ ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់យើង ចំណុចខ្លាំងរបស់យើង និងឱកាសនៅក្នុងអាជីវកម្មអនាម័យ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូរណែនាំរបស់យើង និង Toilet Board Coalition សម្រាប់ការអាជីវកម្មពួកយើង។”
“តាមរយៈកម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition យើងបានធ្វើការតភ្ជាប់ជាមួយដៃគូរថ្មី និងបង្កើនបណ្តាញរបស់យើង ហើយឥឡូវនេះយើងកំពុងសម្លឹងមើលលទ្ធភាពក្នុងការពង្រីកអាជីវកម្មរបស់យើងនៅក្នុងប្រទេសផ្សេងៗទៀត។”
“កម្មវីធីពន្លឿនអាជីវកម្ម បានជួយខ្ញុំទាំងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ Fluid Robotics គឺជាក្រុមហ៊ុនមនុស្សយន្ត និងព័ត៌មានវិទ្យា ។ ក្នុងអំឡុងពេលនៃកម្មវិធី Fluid បានផ្លាស់ប្តូរទៅជាក្រុមហ៊ុនវិភាគទឹកកាកសំណល់ ជាមួយនឹងការចាប់ផ្តើមនៃ Fluid Al និងគោលដៅនៃការធ្វើមាត្រដ្ឋានជាសកល។ ក្រុមការងារកម្មវីធីពន្លឿនអាជីវកម្ម បានជួយយើងបង្កើតផែនការសម្រាប់ឆ្នាំខាងមុខ ហើយឥឡូវនេះវាជាការងាររបស់យើងក្នុងការប្រតិបត្តិវា។ ជំនួយដែលក្រុមកម្មវីធី បានផ្តល់គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។”
“លំហាត់នៅក្នុងកម្មវីធីពន្លឿនអាជីវកម្ម មានសារសំខាន់ក្នុងការជួយយើងឱ្យយល់កាន់តែច្បាស់អំពីអាជីវកម្មរបស់យើង កំណត់ចំណុចសំខាន់របស់យើង និងការយល់ដឹងអំពីខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់យើង។”
“កម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition បានផ្តល់ឱ្យយើងនូវទស្សនៈថ្មី និងគោលបំណងនៃថាតើយើងជានរណា និងអ្វីដែលយើងត្រូវធ្វើដើម្បីសម្រេចបានគោលបំណងអាជីវកម្មរបស់យើង។ កម្មវិធីនេះបានជម្រុញបន្ថែមនូវចំណង់ចំណូលចិត្តរបស់យើងដើម្បីនាំមកនូវក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ សុខភាព និងអនាម័យដល់អ្នកដែលត្រូវការវាបំផុត យើងមានការលើកទឹកចិត្តជាងពេលណាៗទាំងអស់។”
“បទពិសោធន៍ជាមួយកម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ និងអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំរីករាយនិងដឹងគុណចំពោះចំណេះដឹងដែលបានផ្តល់ដោយគ្រូរណែនាំរបស់ខ្ញុំ”
“ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមដំបូងនៅអាមេរិកឡាទីន នៃកម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition ។ ខ្ញុំបានរៀនច្រើនជាមួយនឹងគ្រូរណែនាំ។ យើងបាននិងកំពុងធ្វើការសម្របសម្រួលមួយដើម្បីពង្រឹងអាជីវកម្មរបស់ខ្ញុំ និងធ្វើឱ្យវារីកចម្រើន”
“ការធ្វើដំណើររបស់យើងជាមួយនឹងកម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition អស់រយៈពេលជិតមួយឆ្នាំ គឺមិនធម្មតានោះទេ។ ក្រោមការបង្ហាត់បង្រៀនពីអ្នកជំនាញផ្នែកអនាម័យ និងការបើកទ្វារទៅកាន់បណ្តាញសកលនៃសហគ្រិន និងវិនិយោគិនផ្នែកអនាម័យ ការយល់ដឹង របស់យើងនៅក្នុងវិស័យអនាម័យបានឈានដល់ជម្រៅគួរឱ្យកត់សម្គាល់។”
“បទពិសោធន៍របស់យើងជាមួយToilet Board Coalition មានភាពវិជ្ជមានមិនគួរឱ្យជឿ។ យើងបានកែលម្អគំរូអាជីវកម្មរបស់យើងដោយជោគជ័យ និងបង្កើតការព្យាករណ៍ច្បាស់លាស់ ស្របតាមចក្ខុវិស័យរយៈពេលវែងរបស់យើង។ កម្មវិធីនេះបានផ្តល់ការគាំទ្រ និងធនធានដែលមិនអាចកាត់ថ្លៃបាន ដែលអាចឱ្យយើងបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅរបស់យើង។”
“យើងបានមើលឃើញការរីកចំរើនគួរអោយកត់សំគាល់ក្នុងអំឡុងឆ្នាំចុងក្រោយនេះ។ យើងបានរៀនពីរបៀបរៀបចំស្ថាប័នរបស់យើង និងរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលយើងកំពុងព្យាយាមប្រមូលផ្តុំ។ យើងទទួលបានកាវិនិយោគមិនមែនមួយ តែពីរ ហើយយើងហ៊ាននិយាយថាយ៉ាងហោចណាស់មួយក្នុងចំណោមនោះគឺពីសមាគមវិនិយោគិនរបស់ Toilet Board Coalition។ ទាំងអស់នេះអាចធ្វើទៅបានតាមរយៈការគាំទ្រ និងការជម្រុញពីក្រុមការងារកម្មវិធី។ អរគុណច្រើន!”
ទទួលបានអត្ថប្រយោជន៍ពីវគ្គមួយទល់មួយប្រចាំសប្តាហ៍ជាមួយនឹងគ្រូបង្វឹកក្រុម Toilet Board Coalition ដែលខិតខំប្រឹងប្រែងដើម្បីណែនាំអ្នកក្នុងការកែលម្អគំរូអាជីវកម្មរបស់អ្នក គ្របដណ្តប់លើសេដ្ឋកិច្ចឯកតា ការកំណត់ចំណុចសំខាន់ជាយុទ្ធសាស្រ្ត និងការត្រៀមខ្លួនក្នុងការវិនិយោគ។
នាយករងកម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition“សហគមន៍សហគ្រិនអនាម័យពិភពលោកកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការសន្ទនា ការផ្លាស់ប្តូរគំនិត និងការសហការ – អនុវត្តចំពោះកម្មវិធីពន្លឿនអាជីវកម្មរបស់យើង នៅពេលដែលយើងសម្របសម្រួលភាពជាដៃគូដ៏សំខាន់រវាងសហគ្រិន និងសាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល វិនិយោគិន និងរដ្ឋាភិបាល។“
ពេញមួយកម្មវិធី អ្នកនឹងទទួលបានការណែនាំតាមតម្រូវការពីអ្នកជំនាញរបស់យើង។ ជំនួយនេះនឹងជួយអ្នកក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនៃការបណ្តាក់ទុនរបស់អ្នកទៅកាន់បណ្តាញវិនិយោគិនដ៏ទូលំទូលាយរបស់យើងតាមរយៈព្រឹត្តិការណ៍និម្មិតប្រចាំត្រីមាស – វេទិកាវិនិយោគិន។
សូមចំណាំថា Toilet Board Coalition ខ្លួនឯងមិនធ្វើការវិនិយោគដោយផ្ទាល់នៅក្នុងអាជីវកម្មទេ។


ការគ្រប់គ្រងគម្រោង និងអ្នកជំនាញអាតវើកជាន់ខ្ពស់, ក្រុមហ៊ុន Hindustan Unilever
“គោលបំណងរបស់ខ្ញុំគឺដើម្បីបង្កើនជីវិតមួយលានដោយនាំមកនូវស្នាមញញឹមលើមុខរបស់ពួកគេ។ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះមួយដើម្បីរស់នៅតាមគោលបំណងរបស់ខ្ញុំ ពង្រឹងជំនាញទន់របស់ខ្ញុំ និងក៏មើលឃើញពីភាពខុសគ្នាដែលអ្នកធ្វើនៅក្នុងជីវិតរបស់មនុស្សដោយផ្ទាល់ តាមរយៈសហគ្រិនដ៏អស្ចារ្យទាំងនេះ និងអាជីវកម្មរបស់ពួកគេ។”
កម្មវិធីពន្លឿន កំពុងស្វែងរកសហគ្រាសដែលមានលក្ខណៈសម្បត្តិដូច:

ហើយបម្រើដល់អតិថិជនមានចំណូលទាបនៅប្រទេសកម្ពុជា

ហើយផ្តោតសំខាន់ទៅលើតំរូវការរបស់អតិថិជននៅវិស័យអនាម័យ

ដែលផលិតផលនោះប្រកបដោយគំនិតច្នៃប្រឌិត អាចធ្វើតាមបាន និងបានសាកល្បងប្រើរួចហើយ
សហគ្រិន៣ ពីទ្វីបអឺរ៉ុបបានបញ្ជប់កម្មវិធីពន្លឿនអាជីវកម្ម
ឱកាសសេដ្ឋកិច្ចអនាម័យប្រចាំឆ្នាំ $៧៧ពាន់លាន និង សហគ្រិន៣៦ ពីទ្វីបអាហ្វ្រិកបានបញ្ជប់ពីកម្មវិធីពន្លឿនអាជីវកម្ម។
ចង់ដឹងបន្ថែម
ឱកាសសេដ្ឋកិច្ចអនាម័យប្រចាំឆ្នាំ $៤៩៤ពាន់លាន និង សហគ្រិន៣៨ ពីទ្វីបអាស៊ីបានបញ្ជប់ពីកម្មវិធីពន្លឿនអាជីវកម្ម។
ចង់ដឹងបន្ថែម
ឱកាសសេដ្ឋកិច្ចអនាម័យប្រចាំឆ្នាំ $១៩ពាន់លាន និង សហគ្រិន១១ ពីទ្វីបអាមេរិកឡាទីនបានបញ្ជប់ពីកម្មវិធីពន្លឿនអាជីវកម្ម។
ចង់ដឹងបន្ថែម ក្រុមរបស់យើងបានឆ្លើយសំណួរជាមូលដ្ឋាន និងញឹកញាប់បំផុតរបស់អ្នកជុំវិញកម្មវិធីបង្កើនល្បឿន។ ពិនិត្យ FAQs! 👇
ប្រសិនបើអ្នកមានសំណួរបន្ថែម សូមចូលរួមជាមួយសហគមន៍ WhatsApp របស់យើងសម្រាប់អ្នកជំនាញផ្នែកអនាម័យ ហើយសួរក្រុមរបស់យើង!
អ្នកចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មប្រចាំឆ្នាំកំពុងកសាងវិស័យអនាម័យថ្មីសម្រាប់អនាគត។