Accelerator FAQs Khmer

ព័ត៌មានទូទៅ

Toilet Board Coalition កំពុងជំរុញដំណោះស្រាយអាជីវកម្ម ដើម្បីដោះស្រាយវិបត្តិអនាម័យតាមរយៈកម្មវិធីពន្លឿនអាជីវកម្មដ៏ឈានមុខនៅក្នុងវិស័យអនាម័យ។ កម្មវិធីនឹងផ្គូរផ្គងសហគ្រិនជាមួយនឹងថ្នាក់នាំក្រុមហ៊ុនធំៗ និងវិនិយោគិនអន្តរជាតិ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG6) – ការរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពអនាម័យ នៅឆ្នាំ ២០៣០។ បន្ទាប់ពីប្រតិបត្តិការបាន១០ឆ្នាំមក ឥលូវនេះកម្មវិធីពន្លឿនអាជីវកម្ម (រយៈពេល ១២ខែ) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដែលមានជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង និងខ្មែរ ដើម្បីជំរុញការរីកចម្រើននៃសេដ្ឋកិច្ចអនាម័យតាមរយៈ ការបង្រៀនគំរូអាជីវកម្ម ការប្រឹក្សាយោបល់ពីថ្នាក់ដឹកនាំសាជីវកម្ម ឱកាសទទួលបានការវិនិយោគ។

ដើម្បីជំរុញដំណោះស្រាយអាជីវកម្មដើម្បីដោះស្រាយវិបត្តិអនាម័យ! យើងជួយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមក្នុងវិស័យអនាម័យ ដើម្បីត្រៀមខ្លួនទទួលការវិនិយោគ និងភ្ជាប់ដៃគូរយុទ្ធសាស្រ្តដែលអាចនាំមកនូវការច្នៃប្រឌិត និងការពង្រីកអាជីវកម្ម។

ក្រោយពេលបញ្ចប់កម្មវិធីពន្លឿនអាជិវកម្ម ដោយជោគជ័យ អាជីវកម្មខ្នាតតូច និងមធ្យម អាចរំពឹងទុកផែនទីច្បាស់លាស់សម្រាប់ការពង្រីកអាជីវកម្មសម្ភោធរបស់ពួកគេ ដោយមានការងារចំណុចសំខាន់ៗដូចជា៖

  • សេដ្ឋកិច្ចអង្គភាព
  • ​ផ្លូវទៅកាន់ការលូតលាស់
  • ភាពត្រៀមខ្លួនសម្រាប់ការវិនិយោគ

ចូលរួមកម្មវិធីពន្លឿនអាជីវកម្ម ដែលមានឈ្មោះល្បីបំផុតសម្រាប់អាជីវកម្មអនាម័យ ដោយផ្តល់ការបណ្តុះបណ្តាលគំរូអាជីវកម្ម ព្រមទាំងការបណ្តុះបណ្តាលដោយក្រុមហ៊ុនធំៗ និងការចូលដល់វិនិយោគ។

  • ការគាំទ្រពីអ្នកជំនាញធុរកិច្ច តាមតម្រូវការជាក់ស្ដែងរបស់អាជីវកម្ម
  • ការផ្គូរផ្គងសហគ្រិនជាមួយថ្នាក់ដឹកនាំសាជីវកម្ម និងវិនិយោគិនអន្តរជាតិ ដើម្បីបង្កើនល្បឿនអាជីវកម្មប្រកបដោយចីរភាព
  • ការចូលរួមជាមួយសហគមន៍អាជីវកម្មក្នុងវិស័យអនាម័យដ៏ធំបំផុតក្នុងពិភពលោក

យើងស្វែងរកអាជីវកម្មនៅក្នុងសេដ្ធកិច្ចអនាម័យ ដែលទាក់ទងនឹង៖

  • Toilet Marketplace:
    • មានអាជីវកម្មដូចជា សាងសង់ ជួល ជួសជុល បង្គន់ឬបន្ទប់អនាម័យ។
    • ផលិតផលទាក់ទងនឹងអនាម័យស្រ្តី។
  • Circular Sanitation Marketplace:
    • ប្រមូល ស្តុក ដឹកជញ្ជូន និង កែច្នៃកាកសំណល់។
  • Smart Sanitation Marketplace:
    • ប្រើទិន្នន័យ  ឬសែនស័រ ដើម្បីវិភាគនឹងតាមដានហេដ្ឋារចនាសម្ព័ន្ធអនាម័យ និងផ្តល់ព័ត៍មានការពារ ឬ ដោះស្រាយវិបត្តិអនាម័យដោយប្រើបច្ចេកវិទ្យាឌីជីថល។

 

ស្វែងរកព័ត៌មានបន្ថែមអំពីសេដ្ធកិច្ចអនាម័យ  ទីនេះ។
ប្រសិនបើអាជីវកម្មរបស់អ្នកមិនដូចបញ្ជីខាងលើ យើងនៅតែលើកទឹកចិត្តអោយអ្នកដាក់ពាក្យស្នើសុំ ឬទាក់ទងយើងតាមអ៊ីមែល info@toiletboard.org។

 

ដំណាក់កាលដាក់ពាក្យ

បេក្ខជនអាចដាក់ពាក្យតាមអនឡាញតាមទម្រង់ដាក់ពាក្យនៅគេហទំព័ររបស់ Coalition។

យើងធ្វើការជាមួយសហគ្រាសអនាម័យដែលមានសក្ដានុពលដើម្បីលំដាប់ទាំងនេះដែលមានចំណូលរួចហើយ។ កម្មវិធីពន្លឿនអាជីវកម្ម កំពុងស្វែងរកសហគ្រាសដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម :

  • អាជីវកម្មខ្នាតតូច និងមធ្យមដែលមានប្រតិបត្តិការនៅទីផ្សារកំពុងលូតលាស់ ហើយបម្រើដល់អតិថិជនមានចំណូលទាបនៅទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន
  • គំរូអាជីវកម្មដែលមានប្រតិបត្តិការក្នុង​វិស័យអនាម័យ និងមានសក្ដានុពលក្នុងការង្រីក ហើយផ្តោតសំខាន់ទៅលើតំរូវការរបស់អតិថិជននៅវិស័យអនាម័យ
  • អាជីវកម្មដែលមានផលិតផលបម្រើអោយសេដ្ឋកិច្ចអនាម័យ ដែលផលិតផលនោះប្រកបដោយគំនិតច្នៃប្រឌិត អាចធ្វើតាមបាន និងបានសាកល្បងប្រើរួចហើយ 

គ្មានការបង់ប្រាក់ក្នុងការចូលរួមកម្មវិធីទេ។

 

កម្មវិធីចាប់ផ្តើមក្នុងខែមេសា និងបញ្ចប់នៅខែវិច្ឆិកា។ មើលដំណើរការនិងពេលវេលាកម្មវិធី

នៅខែកុម្ភៈ យើងបើកលិខិតដាក់ពាក្យសម្រាប់ Cohort ឆ្នាំបន្ទាប់។ ការដាក់ពាក្យបិទនៅចុងខែមេសា ហើយក្រុមការងារចាប់ផ្តើមពិនិត្យលិខិត។

o ការដាក់ពាក្យដែលមិនមានលក្ខណៈសម្បត្តិ (សូមមើលលក្ខខណ្ឌខាងលើ) ត្រូវបានបដិសេធ ហើយបញ្ជីដំបូងត្រូវបានចងសម្រាប់ការពិនិត្យដោយក្រុម Toilet Board Coalition។

o បញ្ជីខ្លីដំបូងត្រូវបានដាក់សមាជិកសហគ្រាសនៅដើមខែកក្កដា។ o ក្រោយការផ្តល់សេចក្តីបង្ហាញ ក្រុមសំភាសនាបង្កើតឡើងដើម្បីសំភាសនានិងជ្រើសរើសចុងក្រោយ។

o នៅខែកញ្ញា សមាជិកសហគ្រាស Toilet Board Coalition នឹងស្នើរសុំការចងមិត្តភាពសម្រាប់ឆ្នាំបន្ទាប់។

o សូមចំណាំថា ការជ្រើសរើសចុងក្រោយស្ថិតនៅក្នុងដៃសហគ្រាស។

អាចចូលបាន។ ប៉ុន្តែអ្នកបង្កើត/ប្រធានប្រតិបត្តិ(CEO) គឺត្រូវការអោយចូលរូមជាចាំបាច់។

នៅដើមឆ្នាំ​​ សហគ្រាសធុនមធ្យម និងតូច (SMEs) ប៉ុន្តែសហការជាមួយក្រុមការងារកម្មវិធីពន្លឿនអាជីវកម្ម ដើម្បីកំណត់យ៉ាងច្បាស់នូវការងារ​ដែលពួកគេមានគម្រោងនឹងបំពេញក្នុងអំឡុងឆ្នាំ។ ដូច្នេះការចូលរួមប្រជុំជាដើមតាមទៀងទាត់ជាមួយក្រុមការងារកម្មវិធីពន្លឿនអាជីវកម្ម គឺជាការរំពឹងទុកដ៏សំខាន់។ ជាមួយនឹងនេះ យើងក៏រំពឹងថាអ្នកចូលរួមនឹងក្លាយជាសមាជិកសកម្មនៃវេទិកា Coalition ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា – ការចូលរួមក្នុងព្រឹត្តិការណ៍ និងការចូលរួមចំណែកក្នុងការបោះពុម្ពផ្សាយ​​ នឹងជួយសហគ្រាសធុនតូចនិងមធ្យម ក្នុងការប្រើប្រាស់វេទិកា Coalition ឱ្យបានពេញលេញ។
ជារៀងរាល់ឆ្នាំ Coalition ក៏រៀបចំរបាយការណ៍នៃផលជៈវិជ្ជមានមួយសម្រាប់បង្ហាញនូវផ្លែផ្កានៃអ្វីដែលបានសម្រេចដោយអ្នកទទួលសេវាកម្ម។ ដូច្នេះយើងរំពឹងថា អ្នកទទួលសេវាកម្មនឹងរាយការណ៍អំពីផលប៉ះពាល់របស់ពួកគេដោយភាពត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឱ្យដំណើរការនេះអាចរលូន។

ក្នុងកំឡុងពេលកម្មវិធី

កម្មវិធីប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។ អាចមានឱកាសជួបផ្ទាល់ ប្រសិនបើគ្មានការរឹតត្បិតផ្នែកដំណើរការ។

អត់ទេ ក្រុមការងារកម្មវិធីពន្លឿនអាជីវកម្ម នឹងផ្តល់ឧបករណ៍ និងឧទាហរណ៍។ ខ្ញុំគឺអ្នកអនុវត្តសំណើនេះ។

ត្រូវចំណាយពេលប្រហែល 3-4 ម៉ោងក្នុងមួយសប្តាហ៍។

មានការជួបប្រជុំសប្តាហ៍ជាមួយក្រុម ដើម្បីកែប្រែ និងកំណត់ឱកាសសហការក្នុងវេទិកា។

TBC រាប់អានថាវាជាឱកាស និងកិត្តិយសក្នុងការធ្វើការជាមួយអ្នក។ ដោយសារពិធីការរបស់កម្មវិធីនេះមានលក្ខណៈទូលំទូលាយ និងផ្ទាល់ខ្លួន ព័ត៌មានដែលារបស់អ្នកអាចត្រូវបានផ្លាស់ប្តូរជាមួយក្រុម។ ទោះយ៉ាងណាក៏ដោយ យើងយកចិត្តទុកដាក់ខ្ពស់ជាមួយសុវត្ថិភាពនៃទិន្នន័យ និងព័ត៌មានរបស់អ្នក ហើយយើងនឹងមិនចែករំលែកឱ្យអ្នកដទៃដោយគ្មានការអនុញ្ញាតពីអ្នកជាច្បាស់លាស់។ ទិន្នន័យដែលមានលក្ខណៈសម្ងាត់នឹងមិនត្រូវបានបញ្ជូនទៅក្រៅពីក្រុមការងារកម្មវិធីពន្លឿនអាជីវកម្ម ដោយគ្មានការយល់ព្រមពីអ្នកឡើយ។

យើងប្រមូលទិន្នន័យសរុបពីគម្រោងទាំងមូល ដើម្បីរាយការណ៍ផលប៉ះពាល់ឬបញ្ចូលក្នុងការបោះពុម្ពផ្សាយ ប៉ុន្តែការស្នើសុំទាំងនេះនឹងត្រូវបានផ្ញើសំណើទៅអ្នកដោយផ្ទាល់។ ក្រុម Accelerator មិនមានសិទ្ធិបង្ហាញព័ត៌មានណាមួយដែលពួកគេបានឃើញឬប្រទះប្រទាលក្នុងអំឡុងពេលធ្វើការជាមួយអ្នកឡើយ។

បន្ទាប់ពីបញ្ជប់កម្មវិធី

o ការគ្រប់គ្រងទំនាក់ទំនងដែលកំពុងដំណើរការ និងការចូលទៅកាន់បណ្តាញសម្ព័ន្ធក្រុមប្រឹក្សាបង្គន់នៃសមាជិក និងដៃគូ

o ការបង្កើត និងចូលរួមក្នុងកម្មវិធីរបស់ Toilet Board Coalition

o ការចូលរួមក្នុងឱកាសនិយាយជុំវិញពិភពលោក និងការចូលរួមក្នុងព្រឹត្តិការណ៍សម្ព័ន្ធ។

o ការទទួលបានឱកាសវិនិយោគតាមរយៈសកម្មភាពវិនិយោគរបស់សម្ព័ន្ធ

o ការផ្សព្វផ្សាយបន្តតាមរយៈបណ្តាញផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយរបស់សម្ព័ន្ធ

អត់ទេ Toilet Board Coalition មិនចូលរួមក្នុងការវិនិយោគដោយផ្ទាល់ទេ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់កម្មវិធីពន្លឿនអាជីវកម្ម សហគ្រាសនឹងមានឱកាសចូលទៅកាន់ការវិនិយោគពីសមាជិកនៃ Toilet Board Coalition និងបណ្ដាញអ្នកវិនិយោគ ដោយផ្អែកលើភាពរួចរាល់ក្នុងការវិនិយោគ។

អត់ទេ ហើយក៏មិនសោះ! យើងដំណើរការកម្មវិធីពន្លឿនអាជីវកម្ម ដោយគ្មានគោលបំណងរកប្រាក់ចំណេញ ហើយមិនគិតថ្លៃណាមួយទេ។ អាជីវកម្មរបស់អ្នកគឺជាកម្មសិទ្ធិរបស់អ្នក។ យើងគ្រាន់តែចង់ជួយអ្នកឱ្យមានការលូតលាស់!

អត់ទេ យើងមិនទទួលការបែងចែកហានិភ័យក្នុងអាជីវកម្មរបស់អ្នកទេ។

បាទ កម្មវិធីនេះនឹងជួយភ្ជាប់អ្នកជាមួយអ្នកវិនិយោគ។ ជាធម្មតា ការផ្តោតលើត្រីមាសទី ៣ និងទី ៤ គឺជួយឱ្យអ្នកចូលរួមបង្កើនការវិនិយោគតាមរយៈបណ្ដាញអ្នកវិនិយោគរបស់ Coalition ដោយប្រមូលផ្តុំតាមរយៈវេទិកាអ្នកវិនិយោគ និងក្រុមប្រឹក្សាវិនិយោគ។ ក៏ដោយ ក្រោយពីសម្រេចកម្មវិធីពន្លឿនអាជីវកម្ម អ្នកនឹងត្រូវបានអញ្ជើញចូលរួមក្នុងសម័យបង្ហាញអាជីវកម្ម និងបង្កើនការវិនិយោគ។ យើងនឹងប្រឹងប្រែងដើម្បីជួយអ្នកឱ្យចូលដល់ដើមទុនដែលចាំបាច់ ប៉ុន្តែការវិនិយោគមិនអាចធានាបានទេ។ ទោះបីជាអ្នកមិនទទួលការវិនិយោគនៅក្នុងរយៈពេលនៃកម្មវិធីពន្លឿនអាជីវកម្ម ក៏ដោយ យើងនឹងជួយអ្នកឱ្យមានភាព “រួចរាល់សម្រាប់វិនិយោគ” ជាមួយនឹងការណែនាំយុទ្ធសាស្រ្ត ជំនួយក្នុងការបង្ហាញ និងផ្តល់ឱកាសឱ្យអ្នកមានទំនាក់ទំនងជាមួយបណ្ដាញអ្នកវិនិយោគរបស់យើង។

បាទ វាក៏អាចកើតឡើងដែរ។ ប៉ុន្តែទោះបីជាអ្នកមិនទទួលការវិនិយោគក៏ដោយ អ្នកនឹងទទួលបានចំណេះដឹងដើម្បីពង្រីកអាជីវកម្មរបស់អ្នក និងសាងសានទំនាក់ទំនងដ៏សំខាន់ជាមួយថ្នាក់ដឹកនាំជាច្រើននៅក្នុងវិស័យអនាម័យ សហគមន៍អ្នកវិនិយោគ និងសហគមន៍សហគ្រិនអនាម័យអន្តរជាតិ។

Subscribe to our newsletter