យើងជឿជាក់ថា ការដោះស្រាយបញ្ហាបានឆាប់រហ័ស ទាមទារថាមពលរួមគ្នានៃវិស័យសាធារណៈ និងឯកជន។

Coalition ធ្វើការជាមួយអ្នកពាក់ព័ន្ធផ្នែកអនាម័យក្នុងតំបន់ ដើម្បីពន្លឿនប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន។

ដៃគូរពាក់ព័ន្ធ អនាម័យ

Coalition ស្វាគមន៍ការចូលរួមពីវិស័យសាធារណៈ និងវិស័យអភិវឌ្ឍន៍។

អង្គការក្រៅរដ្ឋាភិបាល / ស្ថាប័នសិក្សា

រួមគ្នាពន្លឿនដំណោះស្រាយដែលផ្តោតលើអតិថិជនសម្រាប់អនាម័យកាន់តែមានសុវត្ថិភាពនៅក្នុងសហគមន៍។

តុមូល ដៃគូប្រចាំតំបន់

អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងស្ថាប័នសិក្សាទទួលបានអាទិភាពក្នុងការទទួលបានឱកាសភាពជាដៃគូ ព្រឹត្តិការណ៍ពេញមួយឆ្នាំ និងគាំទ្រកម្មវិធីពន្លឿនអាជីវកម្មដោយការក្លាយជាដៃគូប្រចាំតំបន់ទៅកាន់តុមូលសម្រាប់អាស៊ី អាហ្វ្រិក ឬអាមេរិកឡាទីន។
ភ្ជាប់ជាមួយយើង

រដ្ឋាភិបាល

ការផ្គូផ្គងអ្នកជាមួយនឹងដំណោះស្រាយផ្នែកឯកជនដ៏ល្អបំផុត ជួយដោះស្រាយបញ្ហាអនាម័យរបស់ប្រទេសអ្នក។

ការបង្ហាញភាពជាដៃគូឯកជន និងសាធារណៈ

ការបង្ហាញសាធារណៈ និងឯកជនដ៏ពេញនិយមរបស់យើងគឺជាសិក្ខាសាលាលើបណ្តាញសម្រាប់រដ្ឋាភិបាលដើម្បីសិក្សា និងចូលរួមជាមួយសហគ្រិនពី កម្មវិធីពន្លឿនអាជីវកម្ម ដែលនាំឱ្យអ្នកឈានមុខគេនៃយន្តការផ្តល់មូលនិធិសាធារណៈឯកជនថ្មីដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងអនាម័យរយៈពេលវែង។
ភ្ជាប់ជាមួយយើង

អាហ្រ្វិក

យោងតាមរបាយការណ៍ត្រួតពិនិត្យរួមរបស់អង្គការយូនីសេហ្វឆ្នាំ ២០២៣ ជាង ៥០% នៃចំនួនប្រជាជននៃអនុតំបន់សាហារ៉ាអាហ្រ្វិកបច្ចុប្បន្នខ្វះអនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាព។ គម្រោងការប៉ាន់ប្រមាណរបស់យើងថានៅពេលដែលសេវាកម្មទាំងនេះត្រូវបានផ្តល់ជូន មានឱកាសទីផ្សារប្រចាំឆ្នាំចំនួន  ៧៦.៨ ពាន់លានដុល្លា នៅលើតុ។

Coalition នាំមកនូវបណ្តាញអ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញលំដាប់ថ្នាក់ពិភពលោករួមគ្នា ដើម្បីជំរុញប្រព័ន្ធអេកូអាជីវកម្ម WASH និងការគាំទ្រសហគ្រិននៅអាហ្វ្រិក។ 

សហគ្រិនសេដ្ឋកិច្ចអនាម័យអាហ្រ្វិក សូមដាក់ពាក្យទៅកាន់កម្មវីធី  ហើយចូលរួមសហគមន៍ WhatsApp របស់យើង ឬ Linkedinដើម្បីដឹងព័ត៌មានថ្មីៗ។
។ អ្នកដឹកនាំសាជីវកម្មដែលចាប់អារម្មណ៍ដើម្បីគាំទ្រដំណោះស្រាយអនាម័យប្រកបដោយនិរន្តរភាពនៅក្នុងទ្វីបអាហ្រ្វិក សូមមើលឱកាសសមាជិកភាព។

$៧៦.៨ ពាន់លាន

ឱកាសសេដ្ឋកិច្ចអនាម័យប្រចាំឆ្នាំ
ការប៉ាន់ប្រមាណរបស់ Toilet Board Coalition ជាដុល្លា

៣៦

សហគ្រិនដែលបានបញ្ជប់កម្មវិធីនៅអាហ្រ្វិក

Lumar Fourie

សហគ្រិន AMALOOLOO

“កម្មវិធីពន្លឿនអាជីវកម្មរបស់់ Toilet Board Coalition មាននៅក្នុងន័យមួយ ដែលផ្តល់ឱ្យយើងនូវទស្សនៈថ្មី និងគោលបំណងនៃថាតើយើងជានរណា និងអ្វីដែលយើងត្រូវការដើម្បីសម្រេចបាន។ កម្មវិធីនេះបានបង្កើតនូវក្តីស្រលាញ់របស់យើង ដើម្បីនាំមកនូវក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ សុខភាព និងអនាម័យដល់អ្នកដែលត្រូវការវាខ្លាំងបំផុត ពួកយើងមានកម្លាំងចិត្តជាងពេលណាៗទាំងអស់។”​

សមាជិកតំបន់អាហ្រ្វិក

ដៃគូក្នុងតំបន់អាហ្វ្រិក

អាស៊ី

យោងតាមរបាយការណ៍ត្រួតពិនិត្យរួមរបស់អង្គការយូនីសេហ្វឆ្នាំ ២០២៣ បានឱ្យដឹងថា ជាង ៤០% នៃចំនួនប្រជាជននៅអាស៊ីបច្ចុប្បន្នខ្វះអនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាព។ គម្រោងការប៉ាន់ប្រមាណរបស់យើងថានៅពេលដែលសេវាកម្មទាំងនេះត្រូវបានផ្តល់ជូន មានឱកាសទីផ្សារប្រចាំឆ្នាំចំនួន USD 493.9 ពាន់លាន នៅលើតុ។ 

Coalition នាំមកនូវបណ្តាញថ្នាក់ពិភពលោកនៃអ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម WASH និងការគាំទ្រសហគ្រិននៅអាស៊ី។ 

សហគ្រិនសេដ្ឋកិច្ចអនាម័យអាស៊ី សូមដាក់ពាក្យទៅកាន់ កម្មវិធី ហើយចូលរួមសហគមន៍ WhatsApp របស់យើង ឬ Linkedin ដើម្បីដឹងព័ត៌មានថ្មីៗ។

អ្នកដឹកនាំសាជីវកម្មដែលចាប់អារម្មណ៍ក្នុងការគាំទ្រដំណោះស្រាយអនាម័យប្រកបដោយនិរន្តរភាពនៅអាស៊ី សូមមើលឱកាសសមាជិកភាព។

$៤៩៣.៩ ពាន់លាន

ឱកាសសេដ្ឋកិច្ចអនាម័យប្រចាំឆ្នាំ

ការប៉ាន់ប្រមាណរបស់ Toilet Board Coalition ជាដុល្លា

៣៨

សហគ្រិនដែលបានបញ្ជប់កម្មវិធីនៅអាស៊ី

Abha Tadvalkar

សហគ្រិន INORA BIOTECH

លំហាត់នៅក្នុង កម្មវិធី មានសារសំខាន់ក្នុងការជួយយើងឱ្យយល់កាន់តែច្បាស់អំពីអាជីវកម្មរបស់យើង កំណត់ចំណុចផ្តោតអារម្មណ៍របស់យើង និងការយល់ដឹងអំពីខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់យើង។”​

សមាជិកតំបន់អាស៊ី

ដៃគូក្នុងតំបន់អាស៊ី

អាមេរិកឡាទីន

យោងតាមរបាយការណ៍ត្រួតពិនិត្យរួមរបស់អង្គការយូនីសេហ្វឆ្នាំ ២០២៣ ជិត ៥០% នៃចំនួនប្រជាជននៅអាមេរិកឡាទីនបច្ចុប្បន្នខ្វះអនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាព។ គម្រោងការប៉ាន់ប្រមាណរបស់យើងថានៅពេលដែលសេវាកម្មទាំងនេះត្រូវបានផ្តល់ជូន មានឱកាសទីផ្សារប្រចាំឆ្នាំចំនួន ១៩.២ ពាន់លានដុល្លា នៅលើតុ។ 

The Coalition នាំមកនូវបណ្តាញថ្នាក់ពិភពលោកនៃអ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញ ដើម្បីជំរុញដល់ប្រព័ន្ធអេកូអាជីវកម្ម WASH និងការគាំទ្រសហគ្រិននៅអាមេរិកឡាទីន។ 

នៅឆ្នាំ ២០២៣ កម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition បានពង្រីកទៅអាមេរិកឡាទីន ហើយត្រូវបានផ្តល់ជូនជាលើកដំបូងនៅក្នុងភាសាអេស្ប៉ាញ។ ការងារនេះត្រូវបានសហការផ្តល់ហិរញ្ញប្បទានដោយ IDB និង IDB Lab តាមរយៈប្រភពនៃសម្ព័ន្ធភាពច្នៃប្រឌិត និងចែកចាយដោយសហការជាមួយ Water For People ។

សហគ្រិនសេដ្ឋកិច្ចអនាម័យអាមេរិកឡាទីន សូមដាក់ពាក្យទៅកាន់កម្មវិធី ហើយចូលរួមសហគមន៍ WhatsApp របស់យើង ឬ Linkedinដើម្បីដឹងព័ត៌មានថ្មីៗ។

អ្នកដឹកនាំសាជីវកម្មចាប់អារម្មណ៍គាំទ្រដំណោះស្រាយអនាម័យប្រកបដោយនិរន្តរភាពនៅអាមេរិកឡាទីន សូមមើលឱកាសសមាជិកភាព។

$១៩.២ ពាន់លាន 

ឱកាសសេដ្ឋកិច្ចអនាម័យប្រចាំឆ្នាំ

ការប៉ាន់ប្រមាណរបស់ Toilet Board Coalition ជាដុល្លា

១១

សហគ្រិនដែលបានបញ្ជប់កម្មវិធីនៅអាមេរិកឡាទីន

Ingrid Cortez

សហគ្រិន SERVICIOS Y SOLUCIONES A&S

បទពិសោធន៍ជាមួយកម្មវិធីរបស់ Toilet Board Coalition មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ និងអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ និង​អរគុណ​ចំពោះ​ចំណេះដឹង​ដែល​បាន​ផ្តល់​ដោយ​អ្នក​ណែនាំ​របស់​ខ្ញុំ។”​

សមាជិកតំបន់អាមេរិកឡាទីន

ដៃគូក្នុងតំបន់អាមេរិកឡាទីន

Subscribe to our newsletter