ចាប់យកឱកាសដើម្បីពន្លឿនអាជីវកម្មអនាម័យរបស់អ្នកជាមួយនឹងការបង្វឹកគំរូអាជីវកម្ម ការទំនាក់ទំនងជាមួយវិនិយោគិនសកល និងការណែនាំសាជីវកម្មពីថ្នាក់ដឹកនាំពីវិស័យអនាម័យ។
Toilet Board Coalition កំពុងជំរុញដំណោះស្រាយអាជីវកម្ម ដើម្បីដោះស្រាយវិបត្តិអនាម័យតាមរយៈកម្មវិធីពន្លឿនអាជីវកម្មដ៏ឈានមុខនៅក្នុងវិស័យអនាម័យ។ កម្មវិធីនឹងផ្គូរផ្គងសហគ្រិនជាមួយនឹងថ្នាក់នាំក្រុមហ៊ុនធំៗ និងវិនិយោគិនអន្តរជាតិ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG6) – ការរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពអនាម័យ នៅឆ្នាំ ២០៣០។ កម្មវិធីពន្លឿនអាជីវកម្ម នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដែលមានជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង និងខ្មែរ។
កម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition បានចាប់ផ្តើម វគ្គពិសេសសម្រាប់ឆ្នាំ 2025 នៅកម្ពុជា ដែលផ្តល់ជូនជាភាសាខ្មែរ!
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការគាំទ្រដល់ Toilet Board Coalition ក្នុងការនាំយកកម្មវិធី
ពន្លឿនអាជីវកម្មរបស់ខ្លួនមកប្រទេសកម្ពុជា ដើម្បីដោះស្រាយវិបត្តិអនាម័យក្នុងតំបន់។ ជាលើកដំបូងដែលកម្មវិធីពន្លឿនអាជីវកម្មនេះ នឹងផ្តល់ការគាំទ្រដល់អាជីវករជាភាសាខ្មែរក្នុងវិស័យអនាម័យ ដើម្បីផ្តល់សេវាដល់សហគមន៍ដែលមានចំណូលទាប។
ការដាក់ពាក្យនឹងបិទនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
សូមមើលតារាងកាលវិភាគកម្មវិធី នៅទីនេះ
“កម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition គឺប្រៀបបាននឹងប្រអប់ឧបករណ៍អាជីវកម្មសម្រាប់យើង។ ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់យើង ចំណុចខ្លាំងរបស់យើង និងឱកាសនៅក្នុងអាជីវកម្មអនាម័យ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូរណែនាំរបស់យើង និង Toilet Board Coalition សម្រាប់ការអាជីវកម្មពួកយើង។”
“Toilet Board Coalition គឺដូចជាមជ្ឈមណ្ឌលធនធានសម្រាប់យើង។ ចំនួនធនធាន និងបណ្តាញដែលយើងមានឱកាសផ្សារភ្ជាប់ជាមួយ គឺសឹងតែមិនគួរឲ្យជឿទេ – យើងសង្ឃឹមថានឹងអាចចំរុញអាជីវកម្មរបស់យើងតាមរយៈវា។ វាជាបទពិសោធន៍ដ៏អស្ចារ្យមួយ ហើយខ្ញុំប្រាកដថា មានរឿងជាច្រើនទៀតដែលត្រូវរៀននាពេលអនាគត។”
“តាមរយៈកម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition យើងបានធ្វើការតភ្ជាប់ជាមួយដៃគូរថ្មី និងបង្កើនបណ្តាញរបស់យើង ហើយឥឡូវនេះយើងកំពុងសម្លឹងមើលលទ្ធភាពក្នុងការពង្រីកអាជីវកម្មរបស់យើងនៅក្នុងប្រទេសផ្សេងៗទៀត។”
“កម្មវីធីពន្លឿនអាជីវកម្ម បានជួយខ្ញុំទាំងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ Fluid Robotics គឺជាក្រុមហ៊ុនមនុស្សយន្ត និងព័ត៌មានវិទ្យា ។ ក្នុងអំឡុងពេលនៃកម្មវិធី Fluid បានផ្លាស់ប្តូរទៅជាក្រុមហ៊ុនវិភាគទឹកកាកសំណល់ ជាមួយនឹងការចាប់ផ្តើមនៃ Fluid Al និងគោលដៅនៃការធ្វើមាត្រដ្ឋានជាសកល។ ក្រុមការងារកម្មវីធីពន្លឿនអាជីវកម្ម បានជួយយើងបង្កើតផែនការសម្រាប់ឆ្នាំខាងមុខ ហើយឥឡូវនេះវាជាការងាររបស់យើងក្នុងការប្រតិបត្តិវា។ ជំនួយដែលក្រុមកម្មវីធី បានផ្តល់គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។”
“លំហាត់នៅក្នុងកម្មវីធីពន្លឿនអាជីវកម្ម មានសារសំខាន់ក្នុងការជួយយើងឱ្យយល់កាន់តែច្បាស់អំពីអាជីវកម្មរបស់យើង កំណត់ចំណុចសំខាន់របស់យើង និងការយល់ដឹងអំពីខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់យើង។”
“កម្មវិធីពន្លឿនអាជីវកម្មរបស់ Toilet Board Coalition បានផ្តល់ឱ្យយើងនូវទស្សនៈថ្មី និងគោលបំណងនៃថាតើយើងជានរណា និងអ្វីដែលយើងត្រូវធ្វើដើម្បីសម្រេចបានគោលបំណងអាជីវកម្មរបស់យើង។ កម្មវិធីនេះបានជម្រុញបន្ថែមនូវចំណង់ចំណូលចិត្តរបស់យើងដើម្បីនាំមកនូវក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ សុខភាព និងអនាម័យដល់អ្នកដែលត្រូវការវាបំផុត យើងមានការលើកទឹកចិត្តជាងពេលណាៗទាំងអស់។”
“បទពិសោធន៍ជាមួយកម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ និងអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំរីករាយនិងដឹងគុណចំពោះចំណេះដឹងដែលបានផ្តល់ដោយគ្រូរណែនាំរបស់ខ្ញុំ”
“ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមដំបូងនៅអាមេរិកឡាទីន នៃកម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition ។ ខ្ញុំបានរៀនច្រើនជាមួយនឹងគ្រូរណែនាំ។ យើងបាននិងកំពុងធ្វើការសម្របសម្រួលមួយដើម្បីពង្រឹងអាជីវកម្មរបស់ខ្ញុំ និងធ្វើឱ្យវារីកចម្រើន”
“ការធ្វើដំណើររបស់យើងជាមួយនឹងកម្មវិធីពន្លឿនអាជីវកម្មរបស់Toilet Board Coalition អស់រយៈពេលជិតមួយឆ្នាំ គឺមិនធម្មតានោះទេ។ ក្រោមការបង្ហាត់បង្រៀនពីអ្នកជំនាញផ្នែកអនាម័យ និងការបើកទ្វារទៅកាន់បណ្តាញសកលនៃសហគ្រិន និងវិនិយោគិនផ្នែកអនាម័យ ការយល់ដឹង របស់យើងនៅក្នុងវិស័យអនាម័យបានឈានដល់ជម្រៅគួរឱ្យកត់សម្គាល់។”
“បទពិសោធន៍របស់យើងជាមួយToilet Board Coalition មានភាពវិជ្ជមានមិនគួរឱ្យជឿ។ យើងបានកែលម្អគំរូអាជីវកម្មរបស់យើងដោយជោគជ័យ និងបង្កើតការព្យាករណ៍ច្បាស់លាស់ ស្របតាមចក្ខុវិស័យរយៈពេលវែងរបស់យើង។ កម្មវិធីនេះបានផ្តល់ការគាំទ្រ និងធនធានដែលមិនអាចកាត់ថ្លៃបាន ដែលអាចឱ្យយើងបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅរបស់យើង។”
“យើងបានមើលឃើញការរីកចំរើនគួរអោយកត់សំគាល់ក្នុងអំឡុងឆ្នាំចុងក្រោយនេះ។ យើងបានរៀនពីរបៀបរៀបចំស្ថាប័នរបស់យើង និងរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលយើងកំពុងព្យាយាមប្រមូលផ្តុំ។ យើងទទួលបានកាវិនិយោគមិនមែនមួយ តែពីរ ហើយយើងហ៊ាននិយាយថាយ៉ាងហោចណាស់មួយក្នុងចំណោមនោះគឺពីសមាគមវិនិយោគិនរបស់ Toilet Board Coalition។ ទាំងអស់នេះអាចធ្វើទៅបានតាមរយៈការគាំទ្រ និងការជម្រុញពីក្រុមការងារកម្មវិធី។ អរគុណច្រើន!”
ទទួលបានអត្ថប្រយោជន៍ពីវគ្គមួយទល់មួយប្រចាំសប្តាហ៍ជាមួយនឹងគ្រូបង្វឹកក្រុម Toilet Board Coalition ដែលខិតខំប្រឹងប្រែងដើម្បីណែនាំអ្នកក្នុងការកែលម្អគំរូអាជីវកម្មរបស់អ្នក គ្របដណ្តប់លើសេដ្ឋកិច្ចឯកតា ការកំណត់ចំណុចសំខាន់ជាយុទ្ធសាស្រ្ត និងការត្រៀមខ្លួនក្នុងការវិនិយោគ។
ពេញមួយកម្មវិធី អ្នកនឹងទទួលបានការណែនាំតាមតម្រូវការពីអ្នកជំនាញរបស់យើង។ ជំនួយនេះនឹងជួយអ្នកក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនៃការបណ្តាក់ទុនរបស់អ្នកទៅកាន់បណ្តាញវិនិយោគិនដ៏ទូលំទូលាយរបស់យើងតាមរយៈព្រឹត្តិការណ៍និម្មិតប្រចាំត្រីមាស – វេទិកាវិនិយោគិន។
សូមចំណាំថា Toilet Board Coalition ខ្លួនឯងមិនធ្វើការវិនិយោគដោយផ្ទាល់នៅក្នុងអាជីវកម្មទេ។
ការគ្រប់គ្រងគម្រោង និងអ្នកជំនាញអាតវើកជាន់ខ្ពស់, ក្រុមហ៊ុន Hindustan Unilever
“គោលបំណងរបស់ខ្ញុំគឺដើម្បីបង្កើនជីវិតមួយលានដោយនាំមកនូវស្នាមញញឹមលើមុខរបស់ពួកគេ។ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះមួយដើម្បីរស់នៅតាមគោលបំណងរបស់ខ្ញុំ ពង្រឹងជំនាញទន់របស់ខ្ញុំ និងក៏មើលឃើញពីភាពខុសគ្នាដែលអ្នកធ្វើនៅក្នុងជីវិតរបស់មនុស្សដោយផ្ទាល់ តាមរយៈសហគ្រិនដ៏អស្ចារ្យទាំងនេះ និងអាជីវកម្មរបស់ពួកគេ។”
កម្មវិធីពន្លឿន កំពុងស្វែងរកសហគ្រាសដែលមានលក្ខណៈសម្បត្តិដូច:
ហើយបម្រើដល់អតិថិជនមានចំណូលទាបនៅប្រទេសកម្ពុជា
ហើយផ្តោតសំខាន់ទៅលើតំរូវការរបស់អតិថិជននៅវិស័យអនាម័យ
ដែលផលិតផលនោះប្រកបដោយគំនិតច្នៃប្រឌិត អាចធ្វើតាមបាន និងបានសាកល្បងប្រើរួចហើយ
ក្រុមរបស់យើងបានឆ្លើយសំណួរជាមូលដ្ឋាន និងញឹកញាប់បំផុតរបស់អ្នកជុំវិញកម្មវិធីបង្កើនល្បឿន។ ពិនិត្យ FAQs! 👇
ប្រសិនបើអ្នកមានសំណួរបន្ថែម សូមចូលរួមជាមួយសហគមន៍ WhatsApp របស់យើងសម្រាប់អ្នកជំនាញផ្នែកអនាម័យ ហើយសួរក្រុមរបស់យើង!
អ្នកចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មប្រចាំឆ្នាំកំពុងកសាងវិស័យអនាម័យថ្មីសម្រាប់អនាគត។
The Toilet Board Coalition and its work is made possible by the generous support of its Membership.
The contents are the responsibility of the Toilet Board Coalition and do not necessarily reflect the views of the Members and partners.
With thanks to our leaders:
Cookie | Duration | Description |
---|---|---|
cookielawinfo-checbox-analytics | 11 months | This cookie is set by GDPR Cookie Consent plugin. The cookie is used to store the user consent for the cookies in the category "Analytics". |
cookielawinfo-checbox-functional | 11 months | The cookie is set by GDPR cookie consent to record the user consent for the cookies in the category "Functional". |
cookielawinfo-checbox-others | 11 months | This cookie is set by GDPR Cookie Consent plugin. The cookie is used to store the user consent for the cookies in the category "Other. |
cookielawinfo-checkbox-necessary | 11 months | This cookie is set by GDPR Cookie Consent plugin. The cookies is used to store the user consent for the cookies in the category "Necessary". |
cookielawinfo-checkbox-performance | 11 months | This cookie is set by GDPR Cookie Consent plugin. The cookie is used to store the user consent for the cookies in the category "Performance". |
viewed_cookie_policy | 11 months | The cookie is set by the GDPR Cookie Consent plugin and is used to store whether or not user has consented to the use of cookies. It does not store any personal data. |